នៅពេលឮល្បីថានៅក្នុងភូមិមានបិសាចសម្លាប់មនុស្ស
ពីរនាក់យាយតាដែលជាម្តាយឪពុកនាយប៉ោយ
ក៏សង្ស័យថាកូនរបស់ខ្លួនត្រូវពួកបិសាចចាប់យកទៅជាមិនខាន។
ដោយចង់ឱ្យប្រាកដច្បាស់នោះ គាត់ក៏បានទៅរកគ្រូទាយម្នាក់ទៀតឱ្យទាយមើល
គ្រូនោះបានប្រាប់ថា កូនគាត់កំពុងតែនៅជាមួយខ្មោច គឺមិនមែនបិសាចនោះទេ
បើមិនប្រញាប់ជួយសង្គ្រោះទេ ខ្មោចនោះនឹងសម្លាប់គេនៅថ្ងៃណាមួយជាមិនខាន។
យាយតាដឹងដូច្នេះក៏ប្រញាប់អញ្ជើញលោកគ្រូនោះទៅជួយរំដោះកូនខ្លួនអំពីខ្មោចនោះ។ លោកគ្រូក៏ទទួលភារកិច្ចនេះ ដោយចិត្តមេត្តា អាណិតអាសូរចង់ជួយយាយតា។
គ្រូសិល្ប៍ដែលយាយតាពឹងពាក់ឱ្យជួយនោះ ខ្លាំងពូកែណាស់
គាត់ដឹងទីកន្លែងដែលខ្មោចតៃហោងទាំងនោះអាស្រ័យនៅ គាត់ក៏រៀបចំប្រដាប់
មានបាយសីជាដើម ដើម្បីកំចាត់ពួកខ្មោចទាំងនោះ និងរំដោះយកនាយប៉ោយមកវិញ។
ពួកអ្នកភូមិបាននាំគ្នាមកចោមរោមមើលការធ្វើពិធីកំចាត់ខ្មោចនោះជាច្រើន។
រីឯខ្មោចយាយចាស់តៃហោង១០០០ឆ្នាំ ដឹងដូច្នេះ មានការខឹងសម្បារយ៉ាងខ្លាំង ហើយនិយាយតែម្នាក់ឯងទៅតាមអារម្មណ៍ថា៖
"ពួកអស់នេះ! មករកងាប់ហើយតើ! ចង់សាកជាមួយយើងផងហ្អេះ? ហឹស! យើងនឹងសម្លាប់ពួកឯងឱ្យអស់"
ខ្មោចនាងក្រមុំមកដល់សួរខ្មោចយាយចាស់៖
"មានរឿងអីយាយ បានជាខឹងសម្បារយ៉ាងនេះ?"
"គឺមកពីឯងហ្នឹងណា ដែលចង់បានអាម្នាក់នោះធ្វើជាប្តី ឥឡូវម៉ែឪវាហៅគ្រូឱ្យមកកំចាត់ពួកយើង ហើយយកកូនប្រុសគេទៅវិញ"
ខ្មោចនាងក្រមុំលាន់មាត់ទាំងទឹកមុខកង្កប់ទៅដោយក្តីព្រួយបារម្ភ៖
"ថាម៉េចយាយ? ទោះជាយ៉ាងណា ខ្ញុំមិនឱ្យគេយកបងប៉ោយទៅវិញជាដាច់ខាត!"
"ឯងនេះគិតបារម្ភតែរឿងប្រុសទេ មិនបារម្ភខ្លាចវិនាសទេឬ?"
"គឺបារម្ភគ្របបែបយ៉ាង តោះយាយ! យើងទៅសម្លាប់ពួកវាឱ្យអស់"
"កុំអាល! ទៅពេលនេះមិនទាន់បានទេ អាគ្រូម្នាក់នោះមិនធម្មតាឡើយ យើងរត់គេចខ្លួនសិនទើបល្អ ឯប្រុសឈ្មោលរបស់ឯងនោះ លែងវាសិនទៅ"
"ខ្ញុំមិនលែងទេ ខ្ញុំនឹងយកគេទៅតាម"
ខ្មោចយាយចាស់គំហកដាក់នាងខ្មោចក្រមុំទាំងបើកភ្នែកធំសម្លឹងនាងខ្មោចក្រមុំ ដោយខឹងនឹងនាងថា៖
"ព្រោះតែវាទើបគេមកកំចាត់យើង បើវិនាសត្រឹមឯងមិនអីទេ តែយើងត្រូវវិនាសជាមួយដែរ"
នាងខ្មោចក្រមុំខ្លាចអំណាចខ្មោចយាយចាស់ ក៏ងក់ក្បាលយល់ព្រម ដោយភិតភ័យ។
នៅមានត!
- Blogger Comments
- Facebook Comments
Item Reviewed: តៃហោ១០០០ឆ្នាំ ភាគ៣
Description:
Rating: 5
Reviewed By: GHOST