ប្រកាសថ្មីៗ

Powered by Blogger.

គ្រាប់ភ្នែក ភាគ១

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់៖ ខ្ញុំតែងឃើញគ្រាប់ភ្នែកមួយគ្រាប់ហោះនៅក្រៅបង្អួចបន្ទប់គេងរបស់ខ្ញុំ កាលដែលឃើញលើកដំបូងខ្ញុំភ័យខ្លាចណាស់ ហើយបានយករឿងនោះប្រាប់ម៉ាក់ តែម៉ាក់មិនជឿឡើយ។  ហេតុអីបានជាចាស់ៗតែងតែគិតថា សម្តីក្មេងៗយកជាការមិនបាន? គាត់ថាខ្ញុំចេះតែស្រមៃ ហើយគាត់បានប្រដៅខ្ញុំថា កុំចេះតែគិតរវើរវាយខ្លាំងពេក ហើយកុំមើលភាពយន្តរឿងខ្មោចឱ្យសោះ ។
ខ្ញុំខ្លាចណាស់ រាល់យប់វាតែងតែហោះមកកាន់មាត់បង្អួចខ្ញុំ តែវាមិនចូលមកដល់ក្នុងបន្ទប់ទេ ហេតុអ្វីបានជាវាចេះតែមកឱ្យខ្ញុំឃើញបែបនេះ? ហើយឃើញសឹងតែរាល់យប់តែម្តង។ ពេលខ្លះខ្ញុំស្រែកសួរវាថា មកទីនេះធ្វើអ្វី វាក៏ហោះទៅវិញបាត់ តែបានមួយសន្ទុះក៏ហោះត្រលប់មកវិញដដែល ។
ថ្ងៃនេះខ្ញុំបានឈឺជាទម្ងន់ ហើយបានទៅសម្រាកព្យាបាលនៅមន្ទីពេទ្យមួយនៅជិតផ្ទះ។ វេលាយប់បានមកដល់ ខ្ញុំក៏ឃើញគ្រាប់ភ្នែកនោះតាមមករកខ្ញុំដល់មន្ទីពេទ្យទៀត ខ្ញុំឆ្ងល់ណាស់ តើគេមានបំណងអ្វីមកលើខ្ញុំ? ។
ពេលនេះខ្ញុំលែងសូវខ្លាចគ្រាប់ភ្នែកនោះហើយ ខ្ញុំក៏ងើបដើរតម្រង់ទៅរកគ្រាប់ភ្នែក ដែលនៅខាងក្រៅក្បែរបង្អួច ។ នៅពេលដើរទៅជិត គ្រាប់ភ្នែកក៏ហោះថយក្រោយយឺតៗ ហាក់ដូចជាខ្លាចខ្ញុំទៅវិញ។  គេប្រហែលជាមិនទុកចិត្តខ្ញុំហើយមើលទៅ ខ្ញុំក៏បាននិយាយទៅកាន់គ្រាប់ភ្នែកនោះថា៖
"អេឈប់សិន! យើងចង់ដឹងណាស់ ហេតុអ្វីបានជាឯងចូលចិត្តមករកខ្ញុំម្លេះ?"
គ្រាប់ភ្នែក នៅនឹងមួយកន្លែង ហើយធ្វើក្រឡិចក្រឡាប់ហាក់ដូចជាចង់និយាយប្រាប់អ្វីម្យ៉ាង តែនិយាយមិនកើត។
គ្រាប់ភ្នែកបានហោះចូលមកជិតមុខរបស់ខ្ញុំ ហើយក៏ហោះត្រឡប់ទៅវិញដូចជាចងបញ្ជាក់ប្រាប់ថា ឱ្យខ្ញុំដើរទៅតាមគេ ខ្ញុំក៏ដើរទៅតាមគ្រាប់ភ្នែកនោះ ។
គ្រាប់ភ្នែកបាននាំខ្ញុំទៅដល់កន្លែងមួយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែធ្វើឱ្យប៉ាម៉ាក់ព្រួយបារម្ភហើយ  តើខ្ញុំគួរតែបកក្រោយវិញទេ? មិនកើតទេ ខ្ញុំត្រូវតែត្រឡប់ទៅកាន់មន្ទីពេទ្យវិញ មិនដឹងថាទៅមុខទៀតនឹងមានរឿងអ្វីកើតឡើងចំពោះខ្ញុំនោះទេ ដូច្នេះត្រូវតែត្រឡបប់ទៅវិញ។ តើគ្រាប់ភ្នែកនោះនាំខ្ញុំទៅដើម្បីអ្វី? ពិតជាគួរឱ្យចង់ដឹងមែន តែខ្ញុំមិនគួរប្រថុយទៅតាមគ្រាប់ភ្នែកនោះឡើយ ។
នៅមានត!

  • Blogger Comments
  • Facebook Comments
Item Reviewed: គ្រាប់ភ្នែក ភាគ១ Description: Rating: 5 Reviewed By: GHOST
Scroll to Top