មាននារីវ័យក្មេងម្នាក់ធ្វើការនៅកាសស៊ីណូនៅក្រុងព្រះសីហនុនាងមានឈ្មោះថា ស៊ីវចេង។ នាងត្រូវសង្សាររបស់នាងជះទឹកអាស៊ីតបណ្តាលឱ្យស្លាប់បាត់បង់ជីវិត ដោយសារតែក្រុមគ្រួសារ គ្មានលទ្ធភាពយកនាងទៅព្យាបាលនៅមន្ទីពេទ្យថ្លៃ។
សាកសពនាងបានយកមកស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តមួយនៅជិតផ្ទះនាង ហើយបញ្ចុះនៅក្នុងព្រៃក្រោយវត្តនោះ។
ក្រោយពីពិធីបុណ្យសពនាងស៊ីវចេងបានចប់សព្វគ្រប់ហើយ ជើងធូបរបស់នាងត្រូវបានយាយនាង ជាអ្នកថែរក្សាអុចធូបសែនបាយសម្លឱ្យនាងរាល់ថ្ងៃ ព្រោះនាងកំព្រាគ្មានម្តាយឪពុកឡើយ។ តែអ្នកផ្ទះដែលរស់នៅជាមួយយាយនាង នាំគ្នាភ័យខ្លាចគ្រប់គ្នា ព្រោះពួកគេឮសូរសម្រឹបជើងនាង ដើរ និងធំក្លិនផ្សែងធូប ដែលជាសញ្ញាឱ្យដឹងថា ប្រលឹងខ្មោចចូលផ្ទះ។ ដោយភ័យខ្លាចខ្លាំងពេកពួក គេក៏បាននិមន្តព្រះសង្ឃមកសូត្រមន្តដល់ផ្ទះ រំដោះគ្រោះ លើករាសី ដើម្បីឱ្យអស់មន្ទិល។
រីឯនៅទីវត្តអារមកន្លែងដែលគេធ្វើបុណ្យសពនាងនោះ ក៏មានការលងបន្លាចផងដែរ គឺនាងបានបង្ហាញខ្លួនឱ្យលោកនេនតូចមួយអង្គឃើញ នៅពេលលោកចេញមកដោះសត្វ(នោម) នៅពេលពាក់កណ្តាលយប់។មានយាយម្នាក់បានមកលេងលោកកូនរបស់ខ្លួនដែលបានមកបួសនៅវត្ត នោះក៏ត្រូវខ្មោចនាងលងដែរ។
កាលនោះបុរសម្នាក់បានទៅច្រូចស្មៅគោនៅក្បែរផ្នូរនាង ត្រូវខ្មោចនាងស៊ីវចេងលងបន្លាច ដោយបង្ហាញខ្លួនអង្គុយសិតសក់នៅលើផ្នូរ ទាំងខ្លួនស្រាតននោលគោក ធ្វើឱ្យបុរសនោះភ័យខ្លាច រត់ទាំងថ្ងៃ។ មិនមែនលងបន្លាចតែប៉ុណ្ណឹងនោះទេ គឺខ្មោចនាងស៊ីវចេង បានលងគេជាច្រើន ហើយសូម្បីតែព្រះសង្ឃដែលនិមន្តដើររៀនធម៌ឆ្លងកាត់ផ្នូរនាង ក៏នាងលងបន្លាចលោកដែរ ។
សៀវភៅពិឃាត
- Blogger Comments
- Facebook Comments
Item Reviewed: ខ្មោចក្រមុំ
Description:
Rating: 5
Reviewed By: GHOST