![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNGvTNkQtzx1C2_hC5w0hzEPm2Ghe-daadoggjMdC4GhmJ-BZzhVwn6eR-MD_uIINM5D0GbFjNNWsfVtdCFU8PAdHJpVNyLwEN8skTKaMY3NsLeC44B-vArJ9WeDd9dmwaSm4tWwsgIF8/s320/when-the-charming-black-magic-exist1.jpg)
កាលដែលប្រជាជនខ្មែរយើងភាសខ្លួនទៅឯនាយសមុទ្រជាច្រើននាក់នោះ យើងមិនអាចដឹងថាក្នុងចំណោមនោះមានអាបឬមិនមាននោះទេ។
មានបុរសម្នាក់ជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិកឈ្មោះ ចំរើន គាត់បាននិយាយប្រាប់គេហទំព័រឿងខ្មោចថា គាត់បានឃើញអាបនៅទីនោះ ហោះរកស៊ីនៅពេលយប់ ហើយអាបនោះគឺជាសញ្ជាតិខ្មែរ និងជាមុស្សដែលធ្លាប់ស្គាល់ទៀតផង តែគាត់សុំមិនបញ្ចេញឈ្មោះនោះទេ ។
បងចំរើនគាត់និយាយបណ្តើរ បង្ហាញអំពីអារម្មណ៍ព្រឺព្រួចបណ្តើរ ខាងក្រោមជាការរៀបរាប់របស់គាត់៖
"គ្រាន់តែនឹកឃើញរឿងហ្នឹងខ្ញុំព្រឺសំបុរតែម្តង ទោះបីជាខ្ញុំកើតនៅស្រុកគេ តែខ្ញុំជឿលើរឿងហ្នឹងណាស់ ព្រោះអីខ្ញុំបានឃើញផ្ទាល់ភ្នែក កាលនោះខ្ញុំនិងមិតភក្តិបានជួបជុំគ្នាញាំស្រា ពេលនោះខ្ញុំមិនទាន់ស្រវឹងនៅឡើយទេ ស្រាប់តែមានអាបហោះកាត់ពីមុខពួកខ្ញុំចំងាយប្រហែល១០ម៉ែត្រប៉ុណ្ណោះ ខ្ញុំឃើញភ្លើងភ្លឹបភ្លេតៗពណ៌ខៀវ និងក្បាលមនុស្សស្រីកាត់សក់ខ្លី តែគ្មានខ្លួន ឯពោះវៀនពោះតាំងអីនោះ ខ្ញុំឃើញមិនច្បាស់ឡើយ ដោយពេលនោះមានគ្នាច្រើនដែរនោះ ទើបមិនសូវជាភ័យ ហើយក៏នាំគ្នាដេញតាមអាបនោះតែម្តង តែតាមមិនទាន់វាឡើយ ព្រោះវាដូចជាចេះវិជ្ជាបំបាំងកាយអញ្ចឹង វាក៏បាត់មើលលែងឃើញតែម្តង"