នាងខ្មោចក្រមុំបានសណ្តំចិត្តនាយប៉ោយដោយប្រើរិទ្ធិរបស់នាង
ដើម្បីឱ្យនាយប៉ោយងប់ងុលនឹងនាង។
ដោយអំណាចការសណ្តំបានធ្វើឱ្យនាយប៉ោយលង់ស្រលាញ់នាងយ៉ាងខ្លាំង
រហូតមិនចង់ចាកចេញពីនាងសូម្បីតែមួយជំហ៊ាន។
នាងខ្មោចក្រមុំបានជប់ជន្លេនធ្វើជាម្ហូបអាហារឆ្ងាញ់ៗឱ្យនាយប៉ោយបរិភោគ។
នាយប៉ោយសួរទៅកាន់នាងខ្មោចក្រមុំនោះទាំងកាន់ភ្លៅមាន់ខាំហែកស៊ីបណ្តើរទាំងមាត់កំពុងទំពារថា៖
"អូនចៃ បងឆ្ងល់ណាស់ ហេតុអីបានជាផ្ទះអូនសំបូរបែបនេះ? មើលចុះមានអាហារគ្រប់បែបយ៉ាង"
នាងចៃតបទាំងកំពុងគក់ច្របាច់ឱ្យនាយប៉ោយ៖
"កុំបាច់ឆ្ងល់អី ដ្បិតអូនមិនបានទៅរកស៊ីឯណាទេ តែអូនមានទ្រព្យសម្បត្តិ កេរ្តិ៍ពីដូនតាចាយមួយជីវិតមិនអស់ផង បងសប្បាយសោយសុខជាមួយអូនចុះ"
"បងមានសេចក្តីសុខណាស់អូនចៃ បងមិនចង់ទៅណាឆ្ងាយពីអូនសោះឡើយ"
តាញឹកយាយយ៉យជាឪពុកម្តាយនាយប៉ោយ ដោយបាត់កូនប្រុសពីរបីថ្ងៃមិនឃើញមកផ្ទះ
ក៏ឆ្លេឆ្លាដើររកកូនរបស់ខ្លួនដោយក្តីព្រួយបារម្ភ
រហូតផ្អើលពួកអ្នកភូមិនាំគ្នាជួយរក តែរកមិនឃើញសោះ ដោយសារតែនាងខ្មោចក្រមុំនោះ
ប្រើរិទ្ធិបំបាំងមិនឱ្យឃើញ។
ដោយបាត់ឈឹងដូច្នេះទើបមានអ្នកខ្លះបានសន្និដ្ឋានថា គេស្លាប់បាត់ទៅហើយ ។
ទោះបីជាមានមតិខ្លះថាកូនរបស់ខ្លួនស្លាប់ ក៏តាញឹកយាយ៉យ មិនជឿដែរ ព្រោះគាត់មានអារម្មណ៍ថា កូនគាត់មិនទាន់ស្លាប់ទេ។
ពួកគាត់ទាំងពីរបានទៅរកគ្រូទាយឱ្យទាយមើល គ្រូទាយបានប្រាប់ថា កូនគាត់នៅរស់ទេ ហើយសព្វថ្ងៃគឺនៅក្នុងភូមិហ្នឹងឯង មិនបានចេញទៅណាឆ្ងាយឡើយ។
ឮដូច្នេះតាញឹកយាយយ៉យត្រេកអរណាស់ ព្រោះដឹងថាកូនមិនទាន់ស្លាប់
តែគាត់មិនដឹងទៅរកកូនដោយរបៀបណា ព្រោះបានរកសព្វទីកន្លែងនៅក្នុងភូមិទៅហើយ
តែរកមិនឃើញសោះ ឯគ្រូទាយក៏មិនបានបញ្ជាក់ប្រាប់ថានៅម្តុំណាដែរ។
យប់មួយខ្មោចយាយចាស់តៃហោង១០០០ឆ្នាំ
បានចេញមកឆក់យកជីវិតអ្នកភូមដែលនៅក្បែរដើមស្វាយនោះ។ គឺខ្មោចយាយចាស់
បានស្ទាក់ផ្លូវអ្នកដំណើរ ដែលឆ្លងកាត់ផ្លូវក្បែរដើមស្វាយ
ហើយក៏កាច់កស្លាប់ភ្លាមៗតែម្តង។ ប្រលឹងខ្មោចដែលដែលយាយចាស់នោះសម្លាប់
គឺបានក្លាយទៅជាកូនចៅរបស់វា
ខ្មោចយាយចាស់១០០០ឆ្នាំកាន់តែមានអំណាចបើសម្លាប់មនុស្សបានកាន់តែច្រើននោះ
តែមិនសម្លាប់បានងាយៗទេ គីទាល់តែអ្នកនោះមានរាសីស្រុតចុះ។
លុះព្រឹកឡើងពួកអ្នកភូមិក៏នាំគ្នាផ្អើលទៅមើលសាកសព
ដែលខ្មោចយាយចាស់សម្លាប់កាលពីយប់មិញ។
ពួកគេកើតការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដឹងថានៅក្នុងភូមិមានបិសាចសម្លាប់មនុស្ស
។
នៅមានត!
តៃហោង១០០០ឆ្នាំ ភាគ១
- Blogger Comments
- Facebook Comments
Item Reviewed: តៃហោ១០០០ឆ្នាំ ភាគ២
Description:
Rating: 5
Reviewed By: GHOST