ប្រកាសថ្មីៗ

Powered by Blogger.

ផ្អើល​រឿង​ខ្មោច​នាងក្រមុំ​ដែល​ចងក​សម្លាប់ខ្លួន ស្រែក​ទ្រ​​ហ៊ោ​​យំ ​ពេល​​រៀប​ចំ​បុណ្យ​សព



ក្រោយពី ​ស្ដ្រី​ក្រមុំ​ម្នាក់ ​ដែល​មាន​​វិប​ត្តិ​​ស្នេ​ហា ដោះ​ស្រាយ​​មិន​​ចេញ​​ បាន​​សម្រេច​ចិត្ត​ យក​​ក្រ​មា​​ចង​ក​​សម្លាប់​ខ្លួន​​រួច​មក​ ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង ​ភូមិ​​ចំ​បក់​ ឃុំ​​បឹង​បេង ​ស្រុក​​ម៉ា​ឡៃ​ ខេត្ដ​​បន្ទាយ​មាន​ជ័យ​មួយ​ចំនួន ​ដែលមាន​ជំនឿ ​រឿង​ខ្មោច​ព្រាយ​ មាន​ការ​ភ័យខ្លាច​យ៉ាងខ្លាំង​ បន្ទាប់ពី​មានការ​និយាយ​តៗ​គ្នា​ថា​ ខ្មោច​នាងក្រមុំ ​ស្រែក​ទ្រ​ហ៊ោ​យំ​ពេញ​ភូមិ​។​   ​ហេតុការណ៍​នេះ​បាន​កើ​ឡើង ​រយះ​ពេល​ ២​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​នាងក្រមុំ​បាន​ចងក ​សម្លាប់​ខ្លួន​ ពោលគឺ​អំឡុង​ពេល​ដែល​​មានការ រៀបចំ​ពិធី​បុណ្យសព វេលា​ព្រឹក​ទៀបភ្លឺ អ្នក​នៅ​កំដរ​បុណ្យសព បានឮ​សំឡេង​នាងក្រមុំ មក​ស្រែក​ទ្រ​ហ៊ោ​យំ នៅក្នុង​បន្ទប់​លើផ្ទះ​របស់​នាង​។ ​ពេល​នោះ​មានការ​ភ្ញាក់ផ្អើល  ហើយ​ប្រជាពលរដ្ឋ​ បាន​ឡើងទៅ​មើល​ មិន​ឃើញ​នរណា​យំ​នោះទេ គឺ​គេ​ឃើញតែ​បងប្អូន សាច់ញាតិ​សព​ដេក​លង់លក់ យ៉ាង​ស្កប់ស្កល់​។​
យ៉ាង​ណាក៏​ដោយ ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ប្រាប់ថា  មិន​មានរឿង​កើត​ឡើង ​យ៉ាង​ដូច្នេះ​ទេ ហើយ​រឿង​ភ្ញាក់ផ្អើល​នេះ កើតឡើង​ដោយ​សារ​តែ ​ប្រជាពលរដ្ឋ​មួយ​ចំនួន ​នឹក​គិត​ពដ​ក់ជាប់ ក្នុង​អារម្មណ៍​ពី​រឿង​ចងក សម្លាប់ខ្លួន​របស់​នាង​ក្រមុំ ។ គេ​សង្ក​ត​ឃើញ​សាច់​ញាតិ​ និង​ឪពុក​ម្តាយ​បាន​រៀបចំ ​ធ្វើបុណ្យ​បញ្ជូន​កុសល​ឲ្យ​នាងក្រមុំ ​បាន​ទៅកាន់​ភព​ស្ងប់​សុខ​ ដូច​នេះ​ទំនងជា​គ្មាន​រឿង​អ្វី កើតឡើង​ទេ​។   ​សូម​រំលឹកថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អឿន លី​តា ភេទ​ស្រី អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ បាន​ចងក​សម្លាប់ខ្លួន កាលពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣ នៅលើផ្ទះ​របស់​នាង បន្ទាប់ពី​ដឹងថា មិនអាច​រួមរស់​ជាមួយ សង្សារ​បណ្តូលចិត្ត ដោយសារ​ឪពុកម្តាយ បង្ខំ​ឲ្យ​ភ្ជាប់ពាក្យ ជាមួយ​បុរស​ផ្សេង ជិត​រៀបការ​ចោល​ប្រុស​ស្នេហ៍​។ មុនពេល​កើតហេតុ នាងក្រមុំ​រូបនេះ មាន​វិបត្តិ​ផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ព្រោះ​នាង​បាន បែកបាក់​ពី​សង្សារ ជាទី​ស្រលាញ់ ដោយសារ​ឪពុកម្តាយ បង្ខំ​ឲ្យ​ភ្ជាប់ពាក្យ ជាមួយ​បុរស​ផ្សេង និង​ជិត​រៀបការ​ចោល សង្សារ​បណ្តូលចិត្ត​។   នៅ​កន្លែងកើតហេតុ គេ​រកឃើញ​លិខិត​មួយច្បាប់ របស់​ឈ្មោះ អឿន លី​តា ដែល​នាង​បាន​សរសេរ មុនពេល ដែល​នាង​ចងក​សម្លាប់ខ្លួន​។ សំបុត្រ​មួយច្បាប់​នោះ បាន​សរសេ​ថា " រវាង ​យើង​បាន​ត្រឹម​ជា​សង្សារ យ៉ាងណា​ក៏​មិនអាច លើសពី​នេះដែរ ហើយ​ជឿជាក់​ចង់​ជួប ចង់​ថែរ ចង់​នៅក្បែរ តែ​បាន​ត្រឹម​ក្បែរ​ក្នុង​រយៈពេល​ខ្លី ស្រលាញ់​ខ្លាំង​បានត្រឹមតែ​ជា​សង្សារ សិទ្ធិ​រៀបការ​បាន​ទៅ​អ្នកដទៃ ស្រលាញ់គ្នា​ចុងក្រោយ បានត្រឹមតែ​អាល័យ គ្មាន​ថ្ងៃ​អូន​បាន​ធ្វើជា​ប្រពន្ធ​បង​ទេ​"
ស្រង់ចេញពីwww.ccj-media.com
  • Blogger Comments
  • Facebook Comments
Item Reviewed: ផ្អើល​រឿង​ខ្មោច​នាងក្រមុំ​ដែល​ចងក​សម្លាប់ខ្លួន ស្រែក​ទ្រ​​ហ៊ោ​​យំ ​ពេល​​រៀប​ចំ​បុណ្យ​សព Description: Rating: 5 Reviewed By: GHOST
Scroll to Top