ប្រកាសថ្មីៗ

Powered by Blogger.

តើ​អ្នក​ជឿ​ថា​មាន​ខ្មោច​ទេ​?

វា​ជា​រឿង​មួយ​ដែល​មនុស្សលោក​មិន​អាច​បកស្រាយ​បានច្បាស់លាស់​អស់​ជាច្រើន ​សតវត្ស​មកហើយ​។​លោក Jason Hawes ស្ថាបនិក​ក្រុម​អ្នកស្រាវជ្រាវ T.A.P.S. (The Atlantic Paranormal Society) មិន​បាន​ជឿ​ទៅលើ​រឿង​ខ្មោច ព្រា​យ បិសាច​នោះ​ទេ រហូត​ដល់​គាត់​បាន​ជួប​ព្រឹត្តការណ៍​ដែល​មិន​គួរអោយ​ជឿមួយ​ដោយ​ផ្ទាល់​ភ្នែក ​។​មនុស្ស​ដែល​មិន​ធ្លាប់​បាន​ជួបប្រទះ​ព្រឹត្តិការណ៍​នេះ​ដោយ​ខ្លួនឯង នៅ​តែ​ឆ្ងល់ បដិសេធ និង​មិន​ជឿ​ទៅលើ​ដួងវិញ្ញាណ ខ្មោច ឬ​ជីវិត​បន្ទាប់ពី​ការស្លាប់​នោះ​ទេ​។​​បន្ទាប់​ពី​ការស្លាប់ ពិតជា​មាន​ជីវិត​ថ្មី​មួយទៀត​មែន​ទេ​?
​សូម​ចូលរួម​ជាមួយនឹង​នាង Kelly Roncace ជា​អ្នកនិពន្ធ និង​អ្នក​ស៊ើបអង្កេត​ទៅលើ​ព្រលឹង​ខ្មោច​។​“​រឿង​មួយ​ដែល​យើង​អាច​ដោះស្រាយ​ ជាមួយនឹង​មនុស្ស​សង្ស័យ​លើ​ដួងព្រលឹង​ទាំងនោះ គឺ​អោយ​ពួកគេ​សាកល្បង​ដោយ​ខ្លួនឯង អោយ​ពួកគេ​ជឿ​លើ​អ្វី​ដែល​ពួកគេ​គិត និង​ចង់បាន​”​។ នេះ​ជា​សំដី​របស់​នាង Sara Lowell មក​ពី​ក្រុម​អ្នកស្រាវជ្រាវ​រឿង​ខ្មោច S & D Paranormal Society​។ “​អ្នក​មិន​អាច​ផ្តាស់​ប្តូរ​គំនិត ជំនឿ​របស់​ពួកគេ​បានឡើយ​។ គំនិត​ដែល​ល្អ​នោះ​គឺ នាំ​ពួកគេ​ទៅ​កន្លែង​ដែល​អ្នក​បាន​រកឃើញថា​មាន​ដួងព្រលឹង ហើយ​អោយ​ពួកគេ​សាកល្បង​ដោយ​ខ្លួនឯង​”​។​
​លោក Doug Hogate Jr នៅ​ក្រុម​ស្រាវជ្រាវ JUMPS (Jersey Unique Minds Paranormal Society) បាន​អញ្ជើញ អ្នក​ដែល​មិន​មាន​ជំនឿ​លើ​ដួងព្រលឹង​ជាច្រើន ដើម្បី​ចូលរួម​ស៊ើបអង្កេត​ជាមួយគ្នា​។​“​នៅពេលដែល​មាន​មនុស្ស​មិន​ជឿ​លើ​ ដួងវិញ្ញាណ យើង​នឹង​អញ្ជើញ​ពួកគេ​មក​ចូលរួម​ជាមួយ​គ្នា​ដើម្បី​ស៊ើបអង្កេត​។ ហើយ​នៅពេល​ដែល​គេ​ជួបប្រទះ​វា​ដោយ​ខ្លួនឯង ពួកគេ​នឹង​យល់​កាន់តែច្បាស់​អំពី​អ្វី​ដែល​ពួក​យើង​កំពុង​ធ្វើ​” - នេះ​ជា​សំដី​របស់​លោក Hogate​។​
​នៅពេលដែល​លោក Hogate បង្កើត JUMPS ដំបូង​ក្នុង​ឆ្នាំ ២០០៨ គាត់​បាន​ទៅ​រក​មនុស្សម្នា​ជាច្រើន ដែល​បាន​ហៅ គាត់​ថា “​ចំ​កួត​! ឆ្កួត​! ឡប់​! មិន​គ្រប់ទឹក​!”​។​
​មនុស្ស​ម្នាក់​បាន​សួរ​លោក ថា ៖ ‘​អ្នក​មិន​ជឿ​លើ​ខ្មោច​ទេ មែន ឬ​មិនមែន​?’​។ គាត់​ក៏​ឆ្លើយតប ៖ “​ខ្ញុំ​ធ្វើការ ខ្ញុំ​ស៊ើបអង្កេត​ទៅលើ​វា​រាល់ថ្ងៃ​ដូច្នេះហើយ លោក​សួរ​ថា​តើ​ខ្ញុំ​ជឿ​លើ​រឿង​នេះ​ទៀត​ឬ​”​។​
​ចំលើយ​ការពារ​ដ៏​ អស្ចារ្យ​ដើម្បី​ស្រាយ​ចម្ងល់​របស់​ម្ចាស់​សំនួរ​ទៅលើ​រឿង​ខ្មោច​បាន​ ស្រាវជ្រាវ​រក​ឃើញ​រឿង​ជាក់ស្តែង​ជា​ច្រើន​រួមជាមួយ​នឹង​ភស្តុតាង​បាន​ ធ្វើអោយ​ម្ចាស់​សំនួរ​ជា​ច្រើន​ភ្ញាក់ផ្អើល​នឹង​រឿង​មិន​គួរ​អោយ​ជឿ​ដែល​ពួក ​គេ​ឃើញ​ផ្ទាល់​ភ្នែក​។​“​នៅពេលដែល​ខ្ញុំ​បាន​ជួប​មនុស្ស​ជាច្រើន​ដែល​ សង្ស័យ​ច្រើន​លើ​រឿង​ខ្មោច ហើយ​មិន​ជឿ​លើ​ការស្រាវជ្រាវ​របស់​ខ្ញុំ ខ្ញុំ​មាន​តែ​ពាក្យ​មួយ​ម៉ាត់​ប៉ុណ្ណោះ​ជូន​ពួកគេ គឺ ខ្ញុំ​មាន​ភស្តុតាង​ច្រើន​ដែល​អាច​បញ្ជាក់​ថា​មាន​ដួងព្រលឹង ខ្មោច ”៕
ស្រង់ចេញពីwww.health.com.kh
  • Blogger Comments
  • Facebook Comments
Item Reviewed: តើ​អ្នក​ជឿ​ថា​មាន​ខ្មោច​ទេ​? Description: Rating: 5 Reviewed By: GHOST
Scroll to Top