ប្រកាសថ្មីៗ

Powered by Blogger.

ក្មេងស្រីមើលឃើញខ្មោច

តើអ្នកធ្លាប់ឮគេនិយាយថាមនុស្សខ្លះមានក្រយៅខ្មោងលងទេ? នេះជាការពិតណាស់ មនុស្សដែលមានក្រយៅខ្មោចលងគឺទៅណាមកណាក៏ឃើញខ្មោចដែរ។ ថ្ងៃនេះខ្ញុំនឹងលើកយករឿងពិតមួយរបស់ក្មេងស្រីម្នាក់ដែលមានក្រយៅខ្មោចលង កមបង្ហាញជូនដូចតទៅ។
កុមារីស៊ីណានាងទើបតែមានអាយុ៨ឆ្នាំទេ រាល់យប់នាងតែងតែស្រែកយំ ហើយប្រាប់គេឯងថាមានខ្មោចលងបន្លាចនាង។ នៅពេលដែលនាងឃើញខ្មោចដើរទៅរកឬនៅជិតអ្នកណា នាងក៏ប្រាប់អ្នកនោះ មានអ្នកខ្លះជឿ ឯខ្លះទៀតមិនជឿនាងទេ ដោយយល់ថានាងជាក្មេងចេះតែនិយាយផ្តេសផ្តាស។ រីឯអ្នកដែលជឿវិញ នៅពេលក្មេងស្រីនោះប្រាប់ក៏កើតការភ័យខ្លាច ។
ខ្មោចដែលបង្ហាញខ្លួនអោយក្មេងនោះឃើញ មិនដឹងជាលក្ខណៈលេងសើចឬក៏យ៉ាងណាទេ ឱ្យតែឃើញម្តងៗនាងតែងស្រែកហៅគេឯងឱ្យជួយ។ ឪពុកម្តាយក្មេងនោះមិនអាចជួយអ្វីបានឡើយ គឺបានត្រឹមតែនិយាយលួងលោមកូនតែប៉ុណ្ណោះ ពួកគេមានចិត្តអាណិតកូនស្រីខ្លួនយ៉ាងខ្លាំង។
ដោយមានការណែនាំអំពីអ្នកជិតខាង ឪពុកម្តាយស៊ីណា ក៏បាននាំកូនស្រីខ្លួនទៅឱ្យគ្រូជួយ។ លោកគ្រូម្នាក់នោះក៏បានទាយមើល ហើយប្រាប់ថា ក្មេងស្រីម្នាក់នេះ មានក្រយៅខ្មោចលង គឺនាងអាចមើលឃើញខ្មោច ដូច្នេះទើបខ្មោចចូលចិត្តលងងបន្លាចនាង ។ម្យ៉ាងផ្ទះដែលពួកគេស្នាក់នៅសាងសង់ជាន់ពីលើកន្លែងចាស់របស់គេ គឺពីមុនមកកន្លែងនោះមានដើមឈើធំមួយដើម នៅពេលដែលកាប់ដើមឈើនោះចោល ពួកអសុរកាយដែលអាស្រ័យនៅដើមឈើនោះមិនទៅណាឡើយ គឺគេនៅផ្ទះហ្នឹងឯង ទើបគេរករឿងឱ្យម្ចាស់ផ្ទះនៅមិនបាន។
មិនថានៅកន្លែងណាទីណាទេ ក្មេងស្រីម្នាក់នោះតែងតែឃើញខ្មោចជានិច្ច បើខ្មោចធ្វើឱ្យនាងខ្លាច នាងយំ តែបើខ្មោចមិនគួរឱ្យខ្លាចនាងមិនខ្លាចឡើយ៕
ដោយ អាចារ្យក្មេង
អាបខ្មែរនៅអឺរ៉ុប
  • Blogger Comments
  • Facebook Comments
Item Reviewed: ក្មេងស្រីមើលឃើញខ្មោច Description: Rating: 5 Reviewed By: GHOST
Scroll to Top